Vietnamese English Spanish French German Dutch
Listen to this story (English).
ជាតិសាសន៍ចម្រុះរបស់កម្ពុជាបានជួយបង្កើត និងអភិវឌ្ឍទេសភាពស្ថាបត្យកម្ម, សាសនា និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេស។ ខណៈដែលជនជាតិខ្មែរមានច្រើនជាងគេ ថ្មីៗនេះមានជាតិសាសន៍ពីទីខ្ពស់ និងជនអន្តោសប្រវេសន៍ចិន ចាម និងវៀតណាម នេះចង្អុលបង្ហាញអំពីភាពទាក់ទាញក្នុងតំបន់របស់កម្ពុជាតាំងពីយូរមក។ (ជនជាតិចាមគឺជាជនជាតិភាគតិចខ្មែរឥស្លាម ដែល ECCC បានរកឃើញថាជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។)
កម្ពុជាសម័យទំនើប គឺជាផលិតផលនៃអាណាចក្រមួយ។ អាណាចក្រអង្គរបានគ្របដណ្តប់ប្រហែល ១លានគីឡូម៉ែត្រការ៉េ ដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុតនៅសតវត្សទី១២ ហើយរាជធានីរបស់ខ្លួននៅអង្គរវត្តគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោក។ តំបន់ប្រវត្តិសាស្ត្រអង្គរបើប្រៀបធៀបនឹងសព្វថ្ងៃនេះ គឺលាតសន្ធឹងពីព្រំប្រទល់ប្រទេសថៃជាមួយភូមា ទៅដល់ភាគខាងត្បូងនៃប្រទេសវៀតណាម និងឡាវ។
ក្រោយពីការធ្លាក់ចុះជាបន្តបន្ទាប់របស់អង្គរ ក៏ដូចជាការលូតលាស់របស់ប្រទេសជិតខាងថៃ និងវៀតណាម វាបានធ្វើមានការបង្រួមទឹកដី ហើយរហូតមកដល់ឆ្នាំ១៨៦៣ ដែលមានការតាក់តែងកម្ពុជា ដាក់ក្រោមអាណាព្យាបាលបារាំង ដែលជាផ្នែកមួយនៃកម្មសិទ្ធិឥណ្ឌូចិននាពេលក្រោយទៀត។ ចំនួនមន្ត្រីរាជការ និងមន្រ្តីវៀតណាមជាច្រើននាក់ត្រូវបាននាំយកមកកាន់ប្រទេសកម្ពុជាដើម្បីជួយក្នុងកិច្ចការនយោបាយអាណានិគមបារាំង ហើយជាច្រើនអ្នកបានស្នាក់នៅក្រោយពីបានឯករាជ្យភាពពីបារាំងនៅឆ្នាំ១៩៥៣។
នៅឆ្នាំ១៩៦៩ មានប្រជាជនវៀតណាមប្រមាណ ៤០០០០០នាក់ រស់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រជាជនចំនួន ៧លាននាក់។ អំពើហិង្សាប្រឆាំងវៀតណាមនៅឆ្នាំ១៩៧០ ជាឆ្នាំដែលឧត្តមសេនីយ៍ លន់ នល់ បានឡើងកាន់អំណាចដោយរដ្ឋប្រហារ គេបានឃើញមានការបណ្តេញគ្រួសារវៀតណាមចំនួន ២០០០០០គ្រួសារ និងការស្លាប់ប្រមាណ ៤០០០នាក់ដោយអំពើហិង្សាក្នុងហ្វូងមនុស្ស។
ជ័យជំនះទៅលើរដ្ឋាភិបាល លន់ ណុល នៅខែមេសា ឆ្នាំ១៩៧៥ ដោយពួកខ្មែរក្រហមបានធ្វើអោយស្ថានភាពរបស់ប្រជាជនវៀតណាមកាន់តែអាក្រក់ឡើង។ ទោះបីខ្មែរក្រហមទទួលបានការហ្វឹកហ្វឺន និងការឧបត្ថម្ភផ្នែកសម្ភារៈជាច្រើនពីមិត្តកុម្មុយនិស្តរបស់ខ្លួននៅវៀតណាមក៏ដោយ ក៏ការស្អប់គ្នា និង ការសង្ស័យជាយូរមកហើយនាំឱ្យមានការបណ្តេញចេញទាំងអស់ និងការសម្លាប់ប្រជាជនវៀតណាមជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា។
ចំនុចកំពូលនៃការជំនុំជម្រះក្តីផ្នែកទីពីរនៃឆ្នាំ២០១៨ ដែលបានរង់ចាំយូរមកហើយ បានថ្កល់ទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតគឺលោក ខៀវ សំផន និងលោក នួន ជា នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ថាមានបទល្មើស (រង់ចាំការផ្តន់ទារទោស) អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ 1949។
សនដើរកាត់ចំការពោតនៅក្រោយផ្ទះរបស់នាងទៅកាន់ទីបញ្ចុះសពរបស់សាច់ញាតិនាង។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
សេចក្តីសង្ខេបរបស់អង្គជំនុំជម្រះថ្លែងថា៖ “ក្នុងករណីនីមួយៗ ជនជាតិវៀតណាមត្រូវបានកំណត់ជាគោលដៅមិនត្រឹមជាបុគ្គលទេ ប៉ុន្តែផ្អែកលើសមាជិកភាពរបស់ពួកគេ និងតាមការយល់ឃើញទៅលើក្រុមជនជាតិ។ ករណីនេះបានកើតឡើងក្រោមគោលការណ៍គ្រប់គ្រង[ខ្មែរក្រហម] ដើម្បីចាត់ជនជាតិវៀតណាមជាគោលដៅរួមទាំងជនស៊ីវិល។ រហូតមកដល់ចុងឆ្នាំ១៩៧៦ ជនជាតិវៀតណាមត្រូវបានគេដាក់ជាគោលដៅដើម្បីបណ្តេញចេញ ចាប់ពីខែមេសា ឆ្នាំ១៩៧៧ សម្រាប់ការបំផ្លិចបំផ្លាញដូចនេះ។”
“ពូជពង្សយួនអាក្រក់នឹងត្រូវបានបំបាត់ចោលពីផ្ទៃផែនដី។ ហើយយើងជាកម្ពុជា[ជនជាតិខ្មែរ យើងនឹងក្លាយជាប្រជាជាតិមានភាពសុខដុម។” – ប៉ុល ពត
“ហើយឥឡូវនេះ ចុះយួនយ៉ាងម៉េច? គ្មានយួននៅក្នុងទឹកដីកម្ពុជាទេ។ ពីមុនមានយួនជិត ១ ០០០ ០០០នាក់។ ឥឡូវនេះរកមិនឃើញសូម្បីតែមួយគ្រាប់។” – ទស្សនាវដ្តីទង់បដិវត្តន៍របស់ខ្មែរក្រហមខែមេសា ឆ្នាំ១៩៧៨
ខ្មែរក្រហមត្រូវបានទម្លាក់នៅដើមឆ្នាំ១៩៧៩ ដោយមានអន្តរាគមន៍ទ្រង់ទ្រាយធំពីកងទ័ពវៀតណាម ដោយមានជំនួយពីអ្នករត់ចោលខ្មែរក្រហមរួមទាំងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នលោក ហ៊ុន សែន និងឥស្សរជននយោបាយឈានមុខផ្សេងៗទៀត។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ចំនួនប្រជាពលរដ្ឋកម្ពុជាបានធ្លាក់ចុះប្រមាណជាពីរលាននាក់។ ជនជាតិវៀតណាមចំនួន ២០០០០នាក់ បូកបញ្ចូលជាមួយខ្មែរជាង ១លាននាក់ ជនជាតិចាម និងជនជាតិភាគតិចដទៃទៀត ត្រូវបាន សម្លាប់នៅក្រោមរបបខ្មែរក្រហម ដោយសារការអត់ឃ្លាន ការធ្វើការងារហួសកម្លាំង និងកង្វះខាត ការថែទាំសុខភាព។
ជាច្រើនឆ្នាំនៃការវាយឆ្មក់ឆ្លងកាត់ព្រំដែនដោយកងកម្លាំងខ្មែរក្រហមក្នុងអំឡុងពេលនោះ បានធ្វើតេស្តភាពអត់ធ្មត់របស់ប្រទេសវៀតណាមយ៉ាងខ្លាំង ហើយកងកម្លាំងដឹកនាំដោយវៀតណាមបានគ្រប់គ្រងយ៉ាងឆាប់រហ័សលើកម្ពុជាភាគច្រើន នៅពេលអន្តរាគមន៍របស់ពួកគេបានចាប់ផ្តើម។ យ៉ាងណាក៏ដោយ កំលាំងនៃការតស៊ូរបស់ខ្មែរក្រហម ជាពិសេសនៅតាមបណ្តោយព្រំដែនថៃដែលពួកគេបានទទួលការគាំទ្រពីលោកខាងលិច និងចិន នៅបន្តរហូតដល់ការស្លាប់របស់មេដឹកនាំ ប៉ុល ពត និងការចុះចាញ់របស់មេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅឆ្នាំ1998។
ការត្រឡប់ទៅរកភាពប្រក្រតីនៅប្រទេសកម្ពុជា ទោះនៅស្ថិតក្រោមការតម្រង់ទិសរបស់វៀតណាមក៏ដោយ នាំឱ្យមានការវិលត្រឡប់មកវិញនូវគ្រួសារខ្មែរវៀតណាមជាច្រើនដែលបានភៀសខ្លួនកាលពីឆ្នាំ១៩៧៥ ហើយក៏មានជនអន្តោប្រវេសន៍វៀតណាមថ្មីជាច្រើននាក់មកជាមួយដែរ។ អង្គការសហប្រជាជាតិ រួមជាមួយសហគមន៍អន្តរជាតិជាច្រើនមិនបានទទួលស្គាល់រដ្ឋាភិបាលថ្មីនៅកម្ពុជា ហើយជំនួសមកវិញ ពួកគេគាំទ្រក្រុមចម្រុះរាជានិយម ជាតិនិយម និងក្រុមខ្មែរក្រហម នៅតាមបណ្តោយព្រំដែនថៃ ទាំងនេះត្រូវបានគេកត់សម្គាល់នៅក្នុងកិច្ចប្រជុំមហាសន្និបាតមួយក្នុងឆ្នាំ១៩៨៣ ដែលចែងថា៖ “មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្លាស់ប្តូរប្រជាសាស្រ្តនៅប្រទេសកម្ពុជា ដោយសារមានកងកម្លាំងកាន់កាប់បរទេស។”
នៅក្នុងការបង្កើតឡើងនូវការបោះឆ្នោតជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដែលបន្ទាប់មកមានការដកចេញនូវកងទ័ពវៀតណាមនៅឆ្នាំ១៩៩០ ពួកខ្មែរក្រហមបានវាយប្រហារសហគមន៍ខ្មែរវៀតណាមនៅក្នុងប្រទេសកម្ពុជា និងបង្ខំឱ្យក្រុមគ្រួសារភៀសខ្លួនជាថ្មីម្ដងទៀតនៅជិតព្រំដែន។ នៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ អង្គការលើកលែងទោសអន្តរជាតិបានកត់សម្គាល់ពីការស្លាប់របស់ប្រជាជនខ្មែរវៀតណាមនៅកម្ពុជាប្រមាណ ១៣០នាក់ និងរបួស ៧៥នាក់ ថែមទាំងមួយចំនួនបាត់ខ្លួនដែលសន្មត់ថាបានសម្លាប់។
របាយការណ៍របស់ពួកគេបានបង្ហាញពីការស្អប់ និងការសង្ស័យក្នុងចំណោមមេដឹកនាំខ្មែរក្រហមទៅលើជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា។ សម្ដីដកស្រង់របស់លោកឧត្តមសេនីយ៍ នួន ប៊ុនណូ ក្នុងឆ្នាំ១៩៩២៖ “ពីព្រោះយួន […] ដែលកងកម្លាំងដ៏ឃោរឃៅនៅតែបន្តការឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ខណៈដែលជនអន្តោប្រវេសន៍យួន កំពុងបន្តរឹបអូសយកដីធ្លី និងកសិដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះវាធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា។”



1.ផ្ទះនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
2.ប្រជាពលរដ្ឋខ្មែរវៀតណាមនៅភូមិប៉ាក់ណាម (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
3.ផ្ទះនៅភូមិប៉ាក់ណាមមានរចនាបថស្រដៀងទៅនឹងរចនាបថវៀតណាមជាងខ្មែរ។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
“យួន” គឺជាពាក្យខ្មែរបុរាណសម្រាប់វៀតណាម និងជនជាតិវៀតណាម ប៉ុន្តែវាបានក្លាយជាពាក្យប្រមាថ និងឃោរឃៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានសហគមន៍ខ្មែរវៀតណាមមានការមិនពេញចិត្ត។ ឥស្សរជនគណបក្សប្រឆាំងដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ដែលឥលូវត្រូវបានគេរំសាយបក្សដូចជា លោក សម រង្ស៊ី (ដែលរស់នៅក្នុងនិរទេសខ្លួនដោយខ្លួនឯងនៅប្រទេសបារាំងបន្ទាប់ពីមានការចោទប្រកាន់ដោយហេតុផលនយោបាយជាច្រើនប្រឆាំងនឹងរូបលោក ហើយលោកនៅតែជាអ្នករិះគន់រដ្ឋាភិបាល) បានប្រឆាំងការពារដោយប្រើពាក្យថា ជាអាយ៉ងរបស់ហាណូយ ហើយជនជាតិវៀតណាមនៅកម្ពុជាគឺជារនុកក្នុង ទាំងនេះជាពាក្យដែលប្រើពេលនិយាយពីរដ្ឋាភិបាលរបស់ ហ៊ុន សែន ដែលមានកំណើតពេលកងទ័ពវៀតណាមគ្រប់គ្រងកម្ពុជា។
មិនថាមានអំណះអំណាងសិក្សា និងប្រវត្តិសាស្រ្តសម្រាប់ការប្រើប្រាស់ពាក្យយ៉ាងណាទេ សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជានៅតែមិនពេញចិត្តចំពោះពាក្យនោះ ហើយអ្នកភូមិប៉ាក់ណាមក៏មានភាពក្តៅក្រហាយនៅពេលសួរអំពីរឿងនេះ។
លោកថូ បានពន្យល់ថា៖ “វាមិនងាយស្រួលទេពេលឮពាក្យថា “យួន”។ វាស្តាប់មើលទៅដូចជាការប្រមាថដល់ខ្ញុំណាស់។ [និយាយ]ជាមួយមិត្តភក្តិ គ្មាននរណាម្នាក់ហៅគ្នាដូច្នេះទេ ផ្ទុយទៅវិញយើងហៅថា “វៀត”។ ប៉ុន្តែប្រសើរដែរ ដោយពេលនេះយើងឮពាក្យយួននិយាយតិចទៅជាងមុន។”
លោក រ៉េម៉ុន ហ៊ីម៉ា ទីប្រឹក្សាប្រចាំតំបន់នៃអង្គការសិទ្ធិមនុស្សកម្ពុជា Women Peace Makers បានពន្យល់ថា៖ អ្នកភូមិបច្ចុប្បន្នក៏បានរាយការណ៍ពីទំនាក់ទំនងដោយសន្តិភាពជាមួយអ្នកជិតខាងជនជាតិខ្មែរ និងចាមផងដែរ។ ជាក់ស្តែង ភាគច្រើននៃវោហាសាស្ត្រប្រឆាំងជនជាតិវៀតណាមត្រូវបានផុសចេញពីតំបន់ដែលបានលុបចេញពីព្រំដែន ដែលជាកន្លែងដែលទំនាក់ទំនងរវាងវៀតណាម និងខ្មែរមានកំណត់។
លោកបានមានប្រសាសន៍ថា៖ “យើងមានអ្វីជាច្រើនដែលត្រូវរៀនពីសហគមន៍ ដែលកំពុងរស់នៅក្នុងបរិស្ថានលាយឡំគ្នា ហើយមានទំនាក់ទំនងជាមួយអ្នកដែលយើងគិតថាខុសគ្នា ឬជាអ្នកផ្សេងបើធៀបនឹងបរិបទផ្ទាល់របស់យើង។”
លោក ហ៊ីម៉ា បាននិយាយថា៖ “ការសង្កេតស្តាប់របស់យើងនៅតាមសហគមន៍តាមបណ្តោយព្រំប្រទល់កម្ពុជា វៀតណាមផ្លាស់ប្តូរការសន្មត់ជាច្រើនដែលយើងមានកាលពីនៅទីក្រុងភ្នំពេញ ដែលទីនោះគេតែងគិតជារឿយៗថា ព្រំដែនជាកន្លែងពេញដោយបញ្ហាបែងចែក ឬជម្លោះ។ ទោះបីយើងបានដឹងអំពីអារម្មណ៍អវិជ្ជមានក្នុងចំណោមក្រុមជនជាតិភាគតិចក៏ដោយ ក៏យើងបានរកឃើញឧទាហរណ៍ជាច្រើននៃការរួមបញ្ចូលគ្នា និងទំនាក់ទំនងគ្នានៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរ វៀតណាម ចាម មូស្លីម និងសហគមន៍ដទៃទៀត ដែលរស់នៅជាមួយគ្នា។” ជនជាតិភាគតិចនៅកម្ពុជាមានប្រហែល ១៥ក្រុម។
ផ្លូវជាតិកម្ពុជាលេខ២១B បន្ទាប់ពីរបងព្រំដែនកម្ពុជា។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
វ៉ាន់ និងប្រពន្ធរបស់គាត់ឈ្មោះឡៃ បានរស់នៅភូមិប៉ាក់ណាមតាំងពីឆ្នាំ១៩៨២មក។ ពួកគេទាំងពីរនាក់ជាជនជាតិខ្មែរវៀតណាម ហើយគេបាននិយាយពីមោទនភាពរបស់ពួកគេដែលបានធំឡើងនៅក្នុងប្រទេសកម្ពុជា។
ខណៈពេលដែលកំពុងសម្លឹងមើលវាលស្រែគ្រួសាររបស់គាត់ពីលើរាលហានផ្ទះដែលមានការតុបតែងលម្អចម្រុះពណ៌ ឡៃ បានពន្យល់ថា៖ “ខ្មែរក្រហមបានអោយយើងចាកចេញពីកម្ពុជានៅឆ្នាំ១៩៧៥ ហើយយើងបានរស់នៅក្នុងខេត្ត តៃនិញ នៅក្បែរព្រំដែន[នៅវៀតណាម]។ នៅឆ្នាំ១៩៨២ យើងបានរៀបការហើយបន្ទាប់មកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ទៅខេត្តកំពង់ធំ ហើយបន្ទាប់មកគឺទីនេះ។” នាងបានកើតនៅក្នុងភូមិអណ្តែតទឹកមួយនៅលើបឹងទន្លេសាប ហើយបានចំណាយកុមារភាពរបស់នាងនៅលើទឹក។
នាងនិយាយជាមួយស្មាមញញឹមប្រកបដោយមោទនភាពថា៖ “យើងនឹងដាក់ពាក្យស្នើសុំសញ្ជាតិ និងឯកសារត្រឹមត្រូវនៅពេលដែលមានការអនុញ្ញាតិ [ក្នុងរយៈពេលប្រាំឆ្នាំទៀត]។ ខ្ញុំចង់មានសញ្ជាតិជាផ្លូវការ។”
ស្វាមីរបស់នាងក៏មានការប្តេជ្ញាចិត្តដូចគ្នាក្នុងការរស់នៅក្នុងប្រទេសកម្ពុជា៖ “នេះជាកន្លែងកំណើតរបស់ពួកយើង។ វាជាស្រុកកំណើតរបស់ខ្ញុំ។ ទោះបីគ្មានឯកសារក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ថាជាជនជាតិខ្មែរ។”
—
Article by Anrike Visser.
Editing by Mike Tatarski.
Illustrations by Imad Gebrayel.
Global Ground is investigative, independent journalism. We’re ad-free and don’t sell your personal data, so we mainly depend on donations to survive.
If you like our stories or think press freedom is important, please donate. Press freedom in Asia is under threat, so any support is appreciated.
Thanks in advance,
The Global Ground Team
You must be logged in to post a comment.